1. ទំរង់ចុះឈ្មោះអនឡាញ (Online Registration)
ក្រោយពីទទួលបានលទ្ធផលនៃការធ្វើតេស្ត / ប្រឡងជាប់ មគ្គុទេសក៏ទេសចរណ៏ត្រូវចុះឈ្មោះដើម្បីទទួលបានវិញ្ញាបនបត្រតាមអនឡាញ

ប្រសិនបើអ្នកចាំ License ID មគ្គុទេ្ទសក៍ទេសចរណ៍របស់អ្នក អ្នកគ្រាន់តែបំពេញប្រអប់ License ID នោះព័ត៌មានរបស់អ្នកនឹងទាញយកមកបង្ហាញក្នុងប្រអប់ព័ត៌មានដទៃទៀតដែលអ្នកអាចធ្វើការកែសម្រួលព័ត៌មានទាំងនោះបាន។ អ្នកក៏តម្រូវអោយកំនត់ពាក្យសម្ងាត់សម្រាប់គណនីរបស់អ្នកផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនចាំ License ID របស់អ្នកទេ សូមកុំបំពេញប្រអប់នេះ។ ប្រអប់ដែលមានសញ្ញា (*) គឺត្រូវតែបំពេញ ហើយប្រអប់ដែលគ្មានសញ្ញានេះ អ្នកចង់បំពេញក៏បាន ឬមិនបំពេញក៏បាន។
ប្រព័ន្ធតម្រូវអោយអ្នកបំពេញអ៊ីម៉ែលរបស់អ្នកទៅក្នុងទំរង់ចុះឈ្នោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់គណនីរបស់អ្នក និងដើម្បីផ្តល់ព័ត៌មានផ្សេងៗដល់អ្នក។ ដើម្បីផ្ទៀងផ្ទាត់គណនីរបស់អ្នក អ្នកត្រូវចូលទៅពិនិត្យប្រអប់ Inbox ឬ Spam នៃអ៊ីម៉ែលរបស់អ្នក ក្រោយពីអ្នកបានចុចលើប៊ូតុង “ចុះឈ្មោះ”។

នៅពេលដែលអ្នកបានទទួលអ៊ីម៉ែលដែលផ្ញើរដោយប្រព័ន្ធវិក្រិត្យការ អ្នកនឹងឃើញការណែនាំដើម្បីដាក់ដំណើរការ គណនីរបស់អ្នក។ សូមចុចលើ Link ដែលបានបង្ហាញលើសារនោះ។ ក្រោយពីចុចលើ Link នោះ អ្នកនឹងត្រូវបានបញ្ជូនបន្តមកកាន់គេហទំព័រនៃប្រព័ន្ធវិក្រិត្យការ និងបញ្ជាក់ថាគណនីរបស់អ្នកត្រូវបានដាក់អោយដំណើរការដោយជោគជ័យ។
បន្ទាប់ពីអ្នកបានActivated Link រូច អ្នកនឹងអាចចូលទៅប្រព័ន្ធតាមរយះការ Login Account ដែលបានបង្កើតនោះ។