ដើម្បីជួយសម្រូលដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលមិនទាន់បានធ្វើការប្រលងអនឡាញ សម្រាប់វគ្គទី១ និងទី២ នៃវគ្គវិក្រឹត្យការមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ប្រព័ន្ទបណ្តុះបណ្តាលវិក្រិត្យការមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវបានកំនត់អោយបន្តបើកការប្រលងអនឡាញ ចាប់ពីថ្ងៃជួនដំណឹងនេះ រហូតដល់ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ២៣ៈ៥៩ សម្រាប់គ្រប់មុខវិជ្ជាទាំងអស់។
ដូច្នេះ នេះជាឱកាសសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនទាន់បានប្រលងអនឡាញ ដើម្បីអាចធ្វើការប្រលងបន្តទៀត លើមុខវិជ្ជាណាដែលមិនទាន់បានប្រលង។
ដើម្បីចូលទៅកាន់ទំព័រប្រលងអនឡាញ សូម ចុចទីនេះ។