ការប្រលងអនឡាញ សម្រាប់មុខវិជ្ជា បច្ចុប្បន្នភាព និងនិន្នាការទេសចរណ៍កម្ពុជាក្នុងតំបន់ និងពិភពលោក នឹងចាប់ផ្តើមនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៥ សម្រាប់វគ្គវិក្រឹត្យការទី១ និងទី២ ថ្នាក់តំបន់ភ្នំពេញ។
- ឥទ្ធិពលសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាននៃវិស័យទេសចរណ៍ (ចាបផ្តើម៖ ១១ កក្កដា ២០១៥)
- បទដ្ឋានគតិយុត្តិក្នុងវិស័យទេសចរណ៍ (ចាបផ្តើម៖ ២៤ កក្កដា ២០១៥)
- បច្ចុប្បន្នភាព និងនិន្នាការទេសចរណ៍កម្ពុជាក្នុងតំបន់ និងពិភពលោក (ចាបផ្តើម៖ ០១ សីហា ២០១៥)
ដើម្បីអាចចាប់ផ្តើមការប្រលង អ្នកចាំបាច់ត្រូវចូលក្នុងគណនីរបស់អ្នក នៃប្រព័ន្ទវិក្រិត្យការមគ្គុទ្ទេសក៍ទេសចរណ៍ (http://et.cambodia-touristguide.com) រួចចុចលើប៊ូតុង “ប្រលងអនឡាញ” ពណ៌បៃតង។ បន្ទាប់មក អ្នកនឹងឃើញមុខវិជ្ជាដែលអ្នកបានរៀនជាមួយនឹងកាលបរិច្ឆេទ នៃការប្រលងអនឡាញ និងព័ត៌មានផ្សេងៗទៀត។ អ្នកនឹងអាចចាប់ផ្តើមប្រលងអនឡាញបាន ពេលដែលដល់កាលបរិច្ឆេទប្រលងដែលបានកំនត់ តាមមុខវិជ្ជានីមួយៗ។

ខាងក្រោមនេះជាព័ត៌មានបន្ថែមអំពីការប្រលងអនឡាញ៖
- សូមប្រាកដថា Internet ដែលអ្នកកំពុងប្រើមានល្បឿនសមរម្យ និងមិនរអាក់រអួល។
- អ្នកមានពេល 7ថ្ងៃ បន្ទាប់ពីថ្ងៃចាប់ផ្តើមដែលបានបង្ហាញ សម្រាប់ការប្រលងអនឡាញលើមុខវិជ្ជានីមួយៗ។
- អ្នកអាចប្រលងបាន 3ដង សម្រាប់មុខវិជ្ជានីមួយៗ ហើយប្រព័ន្ធនឹងជ្រើសយកពិន្ទុខ្ពស់ជាងគេដោយស្វ័យប្រវត្តិ។
- អ្នកមានពេល 30នាទី សម្រាប់សំណួរនីមួយៗ។
- មុខវិជ្ជានីមួយៗអាចមានកាលបរិច្ឆេទប្រលងផ្សេងៗគ្នា ដូច្នេះសូមប្រលងមុខវិជ្ជាណាដែលអាចប្រលងបានមុន។
- សូមធ្វើការសម្រេចចិត្តអោយបានច្បាស់ មុននឹងជ្រើសចម្លើយត្រឹមត្រូវ
- បន្ទាប់ពីចុចទៅកាន់សំណួរបន្ទាប់ អ្នកមិនអាចត្រលប់មកសំណួរដែលបានឆ្លើយរួចវិញបានទេ។
- សូមឆ្លើយបញ្ចប់គ្រប់សំណួរទាំងអស់ មុននឹងចាកចេញពីទំព័រសំណួរ ព្រោះអ្នកមិនអាចវិលត្រឡប់មកបន្តវិញបានទេ។
⇒ ដើម្បីមើលពីការណែនាំនៃការប្រលងអនឡាញ សូម ចុចទីនេះ ។