ដើម្បីជួយសម្រូលដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលមិនទាន់បានធ្វើការប្រលងអនឡាញ សម្រាប់វគ្គទី១ និងទី២ នៃវគ្គវិក្រឹត្យការមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ប្រព័ន្ទបណ្តុះបណ្តាលវិក្រិត្យការមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវបានកំនត់អោយពន្យាកាលបរិច្ឆេទផុតកំណត់នៃការប្រលងអនឡាញ ដោយបន្ថែមសុពលភាពនៃការប្រលងអនឡាញចំនួន ៧ថ្ងៃ បន្ថែមទៀតសម្រាប់មុខវិជ្ជា ឥទ្ធិពលសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាននៃវិស័យទេសចរណ៍ ដែលបានចាប់ផ្តើមប្រលងអនឡាញកាលពីថ្ងៃទី ១១ កក្កដា ២០១៥។
ដូច្នេះ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនទាន់បានប្រលងអនឡាញ សម្រាប់មុខវិជ្ជា ឥទ្ធិពលសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាននៃវិស័យទេសចរណ៍ អាចបន្តធ្វើការប្រលងរហូតដល់ថ្ងៃទី ២៤ កក្កដា ២០១៥។
ចំនែកកាលបរិច្ឆេទប្រលងអនឡាញសម្រាប់មុខវិជ្ជាផ្សេងទៀត នឹងជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលទៅកាន់ទំព័រប្រលងអនឡាញ សូម ចុចទីនេះ។