១. ការពិពណ៌នាអំពីមុខវិជ្ជា

 

      ទិសដៅ និងគោលបំណងនៃមុខវិជ្ជានេះគឺបង្កើតនូវបរិបទនៃពិធីការជាសកលសម្រាប់ មគ្គទេសក៍ទេសចរណ៍ដែលពុំធ្លាប់បានដឹងនូវអ្វីដែលខ្លួនចង់ចេះ ចង់ដឹងពីរបៀបនៃការគួរសមឱ្យបានត្រឹមត្រូវ។ វាគឺជាបែបផែននៃការគួរសមដែលបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅដែលត្រូវបានទទួលស្គាល់ពីមនុស្សលើសកលលោកទាំងមូលថា នេះជារបៀបនៃការគួរសមមួយដែលមានលក្ខណៈត្រឹមត្រូវបំផុតដើម្បីយកមកប្រើប្រាស់ឱ្យបានល្អប្រសើរក្នុងការងារ។  វាមានសារសំខាន់ខ្លាំងនៅក្នុងការងារក៏ដូចជាក្នុងការរស់នៅរបស់យើងម្នាក់ៗដែលអាចជួយលើកកំពស់ពីសីលធម៌ឱ្យបានសមរម្យថែម​​មួយកម្រិតទៀត ព្រមទាំងជួយលើកតម្កើងកិត្តិយសរបស់មគ្គទេសក៍ទេសចរណ៍ ក៏ដូចជាប្រទេសជាតិផងដែរនៅក្នុងចំណោមទេសចរអន្តរជាតិ ។ មនុស្សជាច្រើនបានកំណត់ពីអត្ថន័យនៃពិធីការ ថាជាទម្រង់មួយនៃការរៀបចំឱ្យមានលក្ខណៈល្អប្រសើរបំផុតដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ហើយយកធ្វើជាវិធានមួយដែលគេយកមកអនុវត្តនោះសុទ្ធតែត្រឹមត្រូវ ហើយមានភាពថ្លៃថ្នូរថែមទៀត។

មុខវិជ្ជានេះគឺជាមុខវិជ្ជាចាំបាច់ដែលមិនអាចខ្វះបានសម្រាប់មគ្គទេសក៍ទេសចរណ៍ក្នុងការអភិវឌ្ឍខ្លួនជាបេសកជនវប្បធម៌ប្រកបដោយភាពប៉ិនប្រសព្វក្នុងកិច្ចអភិវឌ្ឍវិស័យទេសចរណ៍​កម្ពុជា។ មុខវិជ្ជានេះបានផ្តល់ពុទ្ធិដល់មគ្គទេសក៍ទេសចរណ៍ឱ្យមានសមត្ថភាព  និងប្រសិទ្ធភាពខ្ពស់ក្នុងទំនាក់ទំនងទាំងជាមួយភ្ញៀវជាតិ និងអន្តរជាតិ។

 

២ គោលបំណងនៃមុខវិជ្ជា

 

   ក្រោយពីបញ្ចប់នៃមុខវិជ្ជានេះ មគ្គទេសក៏ទេសចរណ៏នឹងមានសមត្ថភាព :

  • យល់ដឹងទៅលើពិធីការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
  • យលដឹងទៅលើពិធីការក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាមួយមនុស្សទូទៅ
  • យល់ដឹងទៅល់ពិធីការក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយមិត្តភក្តិ មិត្តរួមការងារ
  • យល់ដឹងទៅលើពិធីការទៅលើការចូលរួមពិធីផ្លូវការ
  • យល់ដឹងទៅលើពិធីការនៅក្នុងពេលបំពេញការងារ
  • មានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយសហការី និងភ្ញៀវនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព
  • មានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយភ្ញៀវបរទេសប្រកបដោយប្រសិទ្ធភាព

៣ វិធីសាស្រ្តនៃការសិក្សា

 

    មេរៀននៃមុខវិជ្ជានេះត្រូវបានរៀបចំជាសំណួរ-ចម្លើយ ចំនួន៥០ ដែលមគ្គទេសក៏ទេសចរណ៏ ត្រូវសិក្សាដោយខ្លួនឯង មុននឹងប្រឡង ។
រាល់សំណួរនីមួយៗមានចម្លើយចាប់ពីឡើងទៅ ដែលក្នុងនោះមាន១ជាចម្លើយត្រឹមត្រូវ ។

 

Video


ឯកសារភ្ជាប់៖

៤._ពិធីការ (535.46 KB)

មតិយោបល់

តាមដានព័ត៌មានថ្មីៗ

សូមបំពេញទំរង់ខាងក្រោម ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖