Page Not Found

Oops! We couldn't find the page that you're looking for.

Please check the address and try again.


Warning: session_start(): Cannot send session cookie - headers already sent by (output started at /home/cambodm5/public_html/et/index.php:10) in /home/cambodm5/public_html/et/index.php on line 16

Warning: session_start(): Cannot send session cache limiter - headers already sent (output started at /home/cambodm5/public_html/et/index.php:10) in /home/cambodm5/public_html/et/index.php on line 16
Homepage | Tourist Guide Refreshment Course
ចុះឈ្មោះ / វិញ្ញាបនបត្រ

បង្កើតគណនី ដើម្បីទទួលបានវិញ្ញាបនបត្រពេលប្រឡងជាប់

សិក្សាមុខវិជ្ជា / ធ្វើតេស្ត

សិក្សាមុខវិជ្ជា ទាញយកឯកសារ និងធ្វើតេស្ត

ប្រឡង

ប្រឡងលើមុខវិជ្ជា​ ដើម្បីតេស្តសមត្ថភាព

គោលបំណង

កម្មវិធីអនឡាញនៃវគ្គវិក្រឹត្យការមគ្គទេសក៏ទេសចរណ៍ មានគោលបំណងចូលរួមចំណែកពង្រឹង និងពង្រីកគុណភាពសេវាមគ្គទេសក៏ទេសចរណ៍កម្ពុជាដោយ៖
  • ផ្តល់នូវប្រភពនៃឯកសារ ទិន្នន័យ និងព័ត៌មានស្តីពីមគ្គទេសក៏ទេសចរណ៍
  • ផ្តល់នូវកម្មវិធីតេស្តសមត្ថភាព និងបង្កើនចំណេះដឹងទូទៅលើជំនាញមគ្គទេសក៏ទេសចរណ៍ ពិធីការ មគ្គទេសក៏ទេសចរណ៍ ឥទ្ធិពលទេសចរណ៏ ទេវកថា បុរាណវិទ្យា វប្បធម៏ អរិយធម៏ និង បរិស្ថាន
  • ផ្តល់នូវកម្មវិធីជួយសម្រួលរដ្ឋបាលនៃវគ្គវិក្រឹត្យការ
  • ផ្តល់នូវ កំណត់ត្រានៃវគ្គវិក្រឹត្យការ (Skill Passport)
  • ចូលរួមចំណែកអនុវត្តគោលដៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ទេសចរណ៍ ។

និតិវិធីនៃវគ្គវិក្រឹត្យការ

  • ការចុះឈ្មោះ

នៅពេលធ្វើតេស្ត ឬប្រឡងបានទទួលជោគជ័យគ្រប់មុខវិជ្ជា មគ្គទេសក៍ត្រូវចាប់ផ្តើមចុះឈ្មោះ ដោយបំពេញនូវព័ត៌មានផ្ទាល់ខ្លួន។

  • ការចូលរៀន

ការចូលរៀនវគ្គវិក្រឹត្យការរបស់ មគ្គទេសក៏ទេសចរណ៍អាចប្រព្រឹត្តទៅគ្រប់ទីកន្លែង ដោយគ្រាន់តែប្រើកុំព្យូទ័រឬទូរស័ព្ទស្មាតភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធើណេតជាការស្រេច។ ជាដំបូងមគ្គទេសក៏អាចបើកយកមេរៀនទៅតាមមុខវិជ្ជានីមួយៗមកសិក្សាដោយខ្លួនឯង។ មុខវិជ្ជាទាំងអស់មានចំនួន៨ ដែលក្នុងមុខវិជ្ជានីមួយមានសំណួរ-ចម្លើយចំនួន៥០។

  • ការធ្វើតេស្ត ឬប្រឡង

ក្រោយពីសិក្សាតាមមុខវិជ្ជានីមួយចប់ មគ្គទេសក៏ទេសចរណ៍អាចចាប់ផ្តើមការធ្វើតេស្ត ឬប្រឡង។ វិញ្ញាសាប្រឡងសម្រាប់មគ្គទេសក៍ម្នាក់ៗមិនដូចគ្នាទេ។ វិញ្ញាសា ១ មានសំណួរចំនួន២០ (ស្មើនឹង២០ ពិន្ទុ សរុប) ដែលមគ្គទេសក៍ត្រូវជ្រើសរើសយក ចម្លើយ១ដែលត្រូវ (ក្នុង ចម្លើយ ២ ឬ៣)។ លទ្ធផលជាប់​ ចាប់ពីពិន្ទុ ១១ (ស្មើនឹង ៥៥%) ឡើងទៅ។ ការធ្វើតេស្ត ឬប្រឡងលើកទី១ មិនទទួលបានជោគជ័យ មគ្គទេសក៍អាច ព្យាយាមលើកទី២ ឬទី៣ជាបន្តទៀតបាន ឬត្រូវបកទៅសិក្សាក្នុងមេរៀនសាឡើងវិញ។

  • ការទទួលវិញ្ញាបនបត្រ “វិក្រឹត្យការមគ្គទេសក៏ទេសចរណ៍”

ក្រោយប្រឡងជាប់ មគ្គទេសក៍នឹងទទួលបានវិញ្ញាបនបត្រ “វិក្រឹត្យការមគ្គទេសក៏ទេសចរណ៍”។

តាមដានព័ត៌មានថ្មីៗ

សូមបំពេញទំរង់ខាងក្រោម ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖